ការប្រលងជ្រើសរើសសិស្សថ្មីនៃសាលាដុនបូស្កូ ខេត្តព្រះសីហនុ

សាលាដុនបូស្កូ មានបំណងចង់ឲ្យយុវជនយុវនារី ចូលរួមយ៉ាងស្វាហាប់ក្នុងដំណើរជីវិត និងប្រទេសរបស់ពួកគេ ហើយធ្វើការទាំងអស់គ្នា ដើម្បីបម្រើមនុស្សទាំងអស់ឲ្យរួចផុតពី ភាពភ័យខ្លាច ភាពក្រីក្រ ហិង្សា អសន្តិសុខ ព្រមទាំងភាពស្រេកឃ្លាន។

កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ សាលាដុនបូស្កូខេត្តព្រះសីហនុ បានរៀបចំសម្ភាសន៍ សិស្សថ្មី ដើម្បីចូលរៀននៅឆ្នាំសិក្សាថ្មី ២០១២-២០១៤ ដែលមានលើមុខជំនាញ

ផ្នែកអគ្គិសនី ផ្នែកយន្តសាស្រ្តទូទៅ ផ្នែកយន្តសាស្រ្តរថយន្ត ផ្នែកលេខាធិការ ផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន ផ្នែកបដិសណ្ឋារកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ផ្នែកចុងភៅ និងផ្នែកគេហកិច្ច។

បើតាមមតិរបស់លោកឪពុក(អ្នកបួសក្នុងសាសនាកាតូលិក)

ចន វ៉ីសស័រ អធិការសាលាដុនបូស្កូ ខេត្តព្រះសីហនុ  បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០១២ នេះថា៖ “ នៅថ្ងៃទី១៧ យើងមានសិស្សមកសម្ភាសន៍ និងប្រលងចំនួន ៨៧១នាក់ តែយើងចែកពាក្យអស់ ១២០០ច្បាប់”។

លោកគ្រូ ញានភឿន បានមានប្រសាសន៍ថា សិស្សដែលបានជាប់សរុបមានចំនួន ៣៣៥នាក់ ទាំងខេត្តព្រះសីហនុ និងខេត្តកែប ហើយទាំងផ្នែកបច្ចេកទេស និងផ្នែកសណ្ឋាគារ។ ហើយពួកគេមកពីខេត្តផ្សេងៗ ដូចជា កំពត កំពង់ស្ពឺ កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង បាត់ដំបង ពោធិ៍សាត់ ភ្នំពេញ កណ្តាល សៀមរាប បន្ទាយមានជ័យ  តាកែវ ប៉ៃលិន កំពង់ចាម កំពង់ធំ កែប រួមទាំង ខេត្តព្រះសីហនុផងដែរ។

លោកអ៊ុំ ចិនម៉ៅ ជាអាណាព្យាបាលរបស់បេក្ខជនប្រលង លោកអ៊ុំបានមានប្រសាសន៍ថា លោកអ៊ុំសប្បាយរីករាយណាស់ដែលមានសាលាដុនបូស្កូ ផ្តល់ជំនាញដល់យុវជន យុវនារីឲ្យបានទទួលសម្រាប់់ថ្ងៃអនាគតរបស់ពួកគេ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន។

យុវសិស្សនូរ៉ាពិសិដ្ឋ បាននិយាយថា៖”ខ្ញុំបានទទួលដំណឹងពីសាលា ដុនបូស្កូនេះតាមរយៈ ការចែកខិតប័ណ្ណ ហើយខ្ញុំមានអារម្មណ៍ រីករាយណាស់ដែលបានដឹងថាខ្លួនបានមករៀននៅសាលានេះ ហើយខ្ញុំសន្យាថានឹងខំរៀនដើម្បីឲ្យមានចំណេះដឹងសម្រាប់ជួយដល់គ្រួសារ ជួយដល់សង្គម និងជួយខ្លួនឯង”

គួរបញ្ជាក់ផងដែរថា សាលា ដុនបូស្កូ ខេត្តព្រះសីហនុ មានឈ្មោះបោះសម្លេង ដោយសារ វិន័យ សីលធម៌ និង ជំនាញដល់សិស្សានុសិស្ស ដោយរៀបចំកម្មវិធីសិក្សា ទ្រីស្តី ៣០% និងអនុវត្តន៍ ៧០%  ដើម្បីឲ្យពួកគេចេះធ្វើការងារក្នុងសង្គមបាន។

សាលា ភាសាខ្មែរ ដុនបូស្កូ

នៅចុងទសវត្សរ៍នេះ ប្រទេសកម្ពុជាបានក្លាយទៅជាគោលបំណងអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងប្រទេស ដែលមានខាងបូរាណវិទ្យា និង កំណប់ទ្រព្យប្រវតិ្តសាស្រ្ត នៃអារ្យធម៌ខ្មែរបូរាណ នៅក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ វិនិយោគទុនបរទេស គឺមានភាពរីកចម្រើនលូតលាស់ ទាំងផ្នែកនយោបាយ និងស្ថានភាពសង្គម កំឡុងពេលនេះប្រទេសកម្ពុជា គឺមានការធ្វើសមាហវ័ណ នៅក្នុងតំបន់ដែលហៅថា អាស៊ាន។

ភាសាអង់គ្លេស បានក្លាយជាភាសាពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមទាំងភាសាសំខាន់ៗ មានដូចជា ភាសាបារាំង ភាសាចិន ភាសា វៀតណាម និងភាសាថៃ។

វាគឺជាការពិភាក្សា ថាគ្រប់ជនជាតិខ្មែរដែលទៅរស់ប្រទេសដទៃ គួរតែរៀនខ្លះ ឬទាំងអស់អំពីភាសាខ្មែរ ដើម្បីផ្សារភ្ជាប់ ខ្លួនពួកគេផ្ទាល់ទៅនិងសង្គម បេះដូងខ្មែរ។

ការនិយាយភាសាខ្មែរ ទោះបីជាមូលដ្ឋានក្តី នឹងជាផ្លូវសម្រាប់ការមកដល់ព្រះរាជាណាចក្រអច្ឆរិយ។

ប្រសិនបើការស្នាក់នៅរបស់អ្នកជាពេលដ៏ខ្លី ការរៀនភាសាខ្មែរខ្លះ អាចឲ្យអ្នកមានឳកាសល្អ ដើម្បីស្គាល់នូវវប្បធម៌ និងអត្តសញ្ញាណ នៃប្រទេស និងអ្នកអាចទទួលនូវចំណេះដឹង មួយក្នុងចំណោម ភាសាបូរាណទាំងអស់។

សាលាភាសាខ្មែរ ដុនបូស្កូ គឺបម្រើនូវសេវាកម្ម សាលាបច្ចេកទេស នៃខេត្តព្រះសីហនុ និងខេត្តកែប ជាទីក្រុងទាំងពីរ ដែលជាតំបន់មាត់សមុទ្រនៅក្នុងប្រទេសកម្ពុជានៅលើដែនសមុទ្រចិនភាគខាងត្បូង។

សាលាដុនបូស្កូ នៅក្នុងប្រទេសកម្ពុជា គឺជាសាលាអង្គការ ដែលជួយកុមារនិងយុវជន ក្រីក្រដើម្បីទទួលបាននូវជំនាញ។ សាលានេះត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៩១ ប៉ុន្តែ ដុនបូស្កូបានចាប់ផ្តើម ដំណើរការនៅជម្រំជនភាសិកខ្មែរ នៅក្នុងប្រទេសថៃ តាំងពីឆ្នាំ១៩៨០មកម៉្លេះ។

វត្ថុបំណងនៃសាលាភាសាខ្មែរ នៅខេត្តព្រះសីហនុ និង ខេត្តកែប គឺដើម្បីបង្រៀន ភាសាខ្មែរដល់បរទេស ជាមូលដ្ឋានគ្រឹះ នៅក្នុងតំបន់កម្ពុជាដែលស្របកម្មវិធី នៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន

គ្រប់មេរៀនទាំងអស់ប្រើប្រាស់ភាសាអង់គ្លេស ដែលជាភាសាពេញនិយម ប៉ុន្តែជនជាតិដែលមិននិយាយភាសាអង់គ្លេស គឺអាចចូលរួមបាន ដែលចាប់ផ្តើមពី ការអនុវត្តន៍វិធីសាស្រ្ត របស់ដុនបូស្កូ គឺការសន្ទនាខ្មែរ។

អ្នកអាចមានឳកាសទទួលបានការរៀបរាប់បរិយាយ ដោយកូនសិស្សផ្នែកទំនាក់ទំនងសង្គម នៅក្នុងថ្នាក់ ដែលបង្ហាញអ្នកអំពី អត្តសញ្ញាណ វប្បធម៌ និងចិត្តគំនិតនៃប្រជាជនខ្មែរ។

សាលាផ្តល់នូវ WIFI  Free  បរិវេណលេងកីឡា និងបរិកាសសម្រាប់គ្រួសារ ដែលស្វាគមន៍លោកអ្នក។

សម្រាប់ការចុះឈ្មោះ អ្នកនឹងទទួលបាននូវកាលវិភាគច្បាស់លាស់ ដែលសមរម្យសម្រាប់ពេលវេលាអ្នក។ នៅក្នុងខេត្តព្រះសីហនុ មានថ្នាក់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រពេលព្រឹក ដែលមេរៀនទាំងអស់ចេញពីសាលា។

សម្រាប់ថ្លៃឈ្នួលៈ

១ម៉ោង ៥ ដុល្លា ឬ ២០០០០ រៀល

ថ្លៃឈ្នួលនេះគឺ សម្រាប់ផ្គត់ផ្គង់ ដល់គម្រោងអប់រំដុនបូស្កូ​ក្នុងប្រទេសកម្ពុជា។ សូមស្វាគមន៍ ប្រសិនបើលោកអ្នកចង់ចូលរួមជួយដល់ផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៌មាន។

ទំនាក់ទំនងមកយើងខ្ញុំៈ

សម្រាប់ខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលោកគ្រូ អ៊ូច សម្បូរៈ ០៩២ ៣៨ ៦២ ៤០ ឬ Email: ouch .sambo@gmail.com

សម្រាប់ខេត្តកែប សូមទំនាក់ទំនងមកលោកគ្រូ ពៅ តុលាៈ ០៩៧​៨១ ៣៥ ៨១៨ ឬ Email: povtula@gmail.com

អបអរសាទរ ខួបកំណើតលោកឪពុក អធិការសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នេះ នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ បានប្រារព្ធពិធីខួបកំណើត ជូនលោកពុកអធិការ ចនវ៉ីស័រ គម្រប់ខួប ៧៨ ចូល ៧៩ឆ្នាំ ដែលមានសិស្សានុសិស្សចូលរួមប្រហែល ៤០០នាក់។ កម្មវិធីជាដំបូងគឺការរាំរបាំជូនពរ របស់សិស្សផ្នែកលេខាធិការ បន្ទាប់មកទៀត តំណាងសិស្សឡើងជូនពរ ទើបពួកយើងច្រៀងជូនពរលោកឪពុក របស់ពួកយើង។

ខួបកំណើតលោកពុក ចន វ៉ីស័

ខួបកំណើតលោកពុក ចន វ៉ីស័រ

លោកពុកមានប្រសាសន៏ថា ពុកសប្បាយចិត្តណាស់ អ្វីដែលពុកចង់បានគឺចង់ឲ្យយុវជន យុវនារីមានចំណេះដឹង ជំនាញ និងសីលធម៌ សម្រាប់អនាគតពួកគេ។

លោកគ្រូញ៉ានភឿន បានមានប្រសាសន៍ថា ការលះបង់របស់លោកឪពុក ជាគុណដ៏ធំធេងណាស់ របស់ពួកយើង លោកពុកមិនត្រឹមតែជួយដល់យុវជនកម្ពុជាទេ លោកជួយដល់យុវជនយុវនារីនៅប្រទេសជិតខាងទៀតផង។ លោកបន្តទៀតថា សូមព្រះជាម្ចាស់ និងព្រះនាងម៉ារី ជួយតាមថែរក្សាលោកពុក សូមឲ្យលោកពុកមានសុខភាពល្អ កម្លាំងពលំ មាំមួន ដើម្បីជាម្លប់ ដល់យុវជនយើង បន្តកិច្ចការរបស់លោកឪពុក បូស្កូបន្តទៀត។

 

ការប្រលងបញ្ចប់របស់និស្សិតឆ្នាំទី២ ឆ្នាំនេះខុសពីឆ្នាំមុនៗ

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ បានធ្វើការប្រលង បញ្ចប់ ឆ្នាំសិក្សារបស់សិស្សនិស្សិតឆ្នាំទី២ នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០១២ ដែលមានការចូលរួម ដោយក្រសួង ការងារផងដែរ

សាលាដុនបូស្កូ

បើតាមមតិរបស់លោកគ្រូ ញ៉ាន ភឿន បានមានប្រសាសន៍ ឆ្នាំនេះការប្រលងមានភាពខុសប្លែកពីឆ្នាំមុនៗ ដោយសិ

ស្សយើងចេញទៅធ្វើការជាមុន ទើបត្រូវមកប្រលងវិញ ដែលខុសពីឆ្នាំមុនៗ យើងប្រលងនៅចុងខែមិថុនា ជារៀងរាល់ឆ្នាំ។

យុវសិស្ស វ៉ុន សុភាព ជាសិស្សផ្នែកអគ្គិសនី បាននិយាយថា រូបគាត់ក៏ដូចជាសិស្សនិស្សិតដទៃដែរ មានការពិបាកណាស់ ក្នុងការសុំច្បាប់ ក៏ដូចជាការធ្វើដំណើរផងដែរ​ ព្រោះមាននិស្សិតខ្លះត្រូវទៅធ្វើការ នៅខេត្តឆ្ងាយ។ គាត់បានសំណូមពរ ឲ្យឆ្នាំក្រោយៗ សុំឲ្យមានការប្រលងមុននឹងចេញទៅរកការងារ។

 

បាល់បោះ

កីឡាពិតជាសំខាន់ណាស់សម្រាប់សុខភាព។ ហេតុនេះហើយបានជាមនុស្សឲ្យតម្លៃទៅលើកីឡា រហូតដលបង្កើតឲ្យមានការប្រកួត។ កីឡាមានច្រើនប្រភេទណាស់មាន វាយកូនហ្គោល កីឡារត់ប្រណាំង លោតកម្ពស់ លោតចម្ងាយ ចោលស្នរ ចោលដុំដែក បាល់ទាត់ បាល់ទះ រួមទាំងបាល់បោះ និងកីឡាផ្សេងៗជាច្រើនទៀត។

នៅសាលាដុនបូស្កូ ខេត្តព្រះសីហនុ ឲ្យតតម្លៃទៅលើកីឡាណាស់ ដោយឡែកកីឡាបាល់បោះ គេនិយមលេងជារៀងរាល់ថ្ងៃ។

លោកគ្រូគង់ សុធី ជាគ្រូនៅផ្នែកយន្តសាស្រ្តទូទៅ បានមានប្រសាសន៍ថា ចំពោះការប្រកួតបាល់បោះ តម្រូវឲ្យមាន២ក្រុម ដែលមួយក្រុមមានគ្នា ៥នាក់ ហើយមានអាជ្ញាកណ្តាលបី ដែល

  • អាជ្ញាកណ្តាលទីមួយ ចាប់កំហុសស្រាល
  • អាជ្ញាកណ្តាលទីពីរ ចាប់កំហុសធ្ងន់
  • អាជ្ញាកណ្តាលទីបី ចាំមើលជើងរបស់កីឡាករ ក្រែងមានទាក់ជើងឬអត់?

ចំពោះការលេង ១ក្រុមមាននាក់ គេចែកជាបីឬបួនសណ្ឋាន

នេះគឺជាតិចនិចលេងខ្លះៗរបស់អ្នកប្រកួត

  • ម្នាក់ ត្រូវនៅយាខាងគូប្រយុទ្ធដែលហៅថា អ្នក Reborn
  • ម្នាក់ត្រូវខ្លាំងខាង បណ្តើរនិងស៊ុត
  • ម្នាក់ត្រូវខ្លាំងខាងម៉ាគេ មានន័យថា គឺត្រូវរាំងផ្លូវគូប្រយុទ្ធពីអ្នកចាំស៊ុត
  • ២នាក់ទៀត ត្រូវពូកែខាងស៊ុត និយាយរួមគឺស៊ុត ៣ចូលទាំងបី

តាមមតិរបស់ ប្អូនប្រុស ស៊ូ ចាន់ បាននិយាយថា បាល់បោះធ្វើឲ្យប្អូន បែកញើសមានសុខភាពល្អ ពេលភ្ញាក់ពីព្រលឹមមានអារម្មណ៍ស្រស់ស្រាយ អាចឲ្យយើងស្គាល់មិត្ត ចេះធ្វើការងារជាក្រុម លេងជាក្រុម និងមានសាមគ្គី ទីបយើងទទួលបានជោគជ័យ។

សាលា ដុនបូស្កូ ខេត្តព្រះសីហនុ ទទួលកម្មវិធីឡូយ៩

កាលពីថ្ងៃទី២០ ខែកក្កដា​ឆ្នាំ២០១២វេលាម៉ោង៩នាទីព្រឹក ក្រុមការងារឡូយ៩ បានមកផ្សព្វផ្សាយនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីសិស្សនិស្សិតចំនួន ៣៨នាក់និងលោកគ្រូផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន ចំនួន ៥នាក់។  

ឡូយ៩ ជាដំណើរការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចម្រុះមួយ ក្រោមជំនួយពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP គាំទ្រយុវជនឲ្យមានការចូលរួម ក្នុងការងារសង្គម។

កម្មវិធីឡូយ៩ ត្រូវការជ្រើសរើស បេក្ខជនសម្រាប់ចូលរួម ប្រកួតក្នុងវគ្គ ឡូយ៩ ស៊ុបភើហេរ៉ូ។

លោកគ្រូ រដ្ឋា ជាគ្រូផ្នែកទំនាក់ទំនងបានមានប្រសាសន៍ថា កម្មវិធីនេះបានធ្វើឲ្យយុវជន បានបង្ហាញពីសមត្ថភាព និងស្នាដៃ ថាយុវវ័យក៏អាចូលរួមអភិវឌ្ឍសង្គមបានដែរ។ ហើយលោកបន្ថែមថា យុវវ័យគួរតែចូលរួមក្នុងកិច្ចការសង្គម ព្រោះយុវវ័យគឺជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេស។